Tuesday, December 17, 2013

រាជធានី​ភ្នំពេញ ៖ ខណៈពេល​នេះ អ៊ិត សេដ្ឋា ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​កម្មវិធី “ អ្នកនឹង​ក្លាយជា​សេដ្ឋី ” ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍ CTN កំពុង​រង​ការរិះគន់​ធ្ងន់ធ្ងរ អំពី​សំ ណាក់​មជ្ឈដ្ឋាន​ប្រិយមិត្ត បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (facebook) ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ល្ខោ​ន​បា​សា​ក់​ខ្មែរ ដោយ​មិនបាន​សិក្សា​ស្រាវ​ជ្រាវ ឱ្យបាន​ច្បាស់លាស់​។​ ពិធីករ​ឆ្នើម​​​លោក អ៊ិត សេដ្ឋា បានដាក់​សំណួរ​ទាក់ទង​ទៅនឹង​ប្រវត្តិ​​​សាស្ត្រ​​សិល្បៈ​ខ្មែរ ដោយ​សួរថា “ តើ​ល្ខោនបាសាក់ មាន​ដើមកំណើត​ពី​ប្រទេស​ណា​? ” ដោយ​ចម្លើយ​ជ្រើសរើស មាន A. វៀតណាម B. ឥណ្ឌា C. ចិន D. អឺរ៉ុប ដូច្នេះ​។ ទើប​មានការ​រិះគន់​ធ្ងន់ធ្ងរ​ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខុស​ការពិតនៅក្នុង​កម្មវិធី “​អ្នកនឹង​ក្លាយជា​សេដ្ឋី​” ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ កន្លងមកនេះ (​ដូច​មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ស្រាប់​)​។
គួរ​បញ្ជាក់ថា អ្នកស្រាវជ្រាវ​មួយចំនួន បាន​លើកឡើងថា ប្រហែល​ជាជាង ១០០ ឆ្នាំ​មកហើយ ដែល​ល្ខោនបាសាក់​បានចាប់កំណើត ។ អគ្គ​លេខ​ធិ​កា​នៃ​រាជបណ្ឌិតសភា លោក​បណ្ឌិត ស៊ុំ ឈុំ​ប៊ុន បុរាណ​វិទូ​អ​រី​យៈ​ធម៌​ខ្មែរ និង​តំបន់​អាស៊ី បាន​មានប្រសាសន៍ថា “ ល្ខោនបាសាក់ ឬ (​ល្ខោន​ទ្រើង​ឈ្លោ​ក​)” បាន​បង្កើតឡើង​ដោយ​បញ្ញវន្ត​ខ្មែរ​មួយក្រុម នៅ​តំបន់​បាសាក់ ទឹកដី​ព្រះ​ត្រពាំង នៃ​ដែន​សុវណ្ណ​ភូមិ​កម្ពុជា​ក្រោម ។ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​សុំ​ការបកស្រាយ​ពី​លោក​ពិធីករ អ៊ិត សេដ្ឋា បាន​នៅឡើយ​ទេ​៕ 

ប្រភព យល់ព្រម

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks