ភ្នំពេញ:ឋានសួគ៌បូកគោបានផ្ដល់លុយចំនួន
៤.០០០ដុល្លារ សហរដ្ឋអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី
១៦ធ្នូ ។
លុយនេះបានមកពីការរត់ពាក់កណ្ដាលម៉ារ៉ាតុង និង ប្រណាំងកង់នៅលើភ្នំបូកគោតែម្ដង ។លោកMichael W.Brabsche អ្នកចាត់ការទូទៅនៃស្ថានសួគ៌បូគោបានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា លោកបានសម្រេចចិត្តធ្វើ ឲ្យព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង និង ប្រណាំងកង់នេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ឋានសួគ៌បូកគោ ដើម្បី រកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះជីវិតកុមារ កម្ពុជា ។ លោកបន្តថាជាមួយគ្នានោះលោកនឹងបង្កើតហឹបសប្បុរសធម៌មួយដើម្បីឲ្យ សប្បុរសជននានាលះបង់នូវថវិការរបស់ខ្លួនតាមសទ្ធាដើម្បីជួយដល់ មន្ទីរពេទ្យនេះ ។
ឆ្នាំ២០១៣នេះមានអ្នកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងលើភ្នំបូកគោ ចំនួន៥៧៧នាក់ និង ប្រណាំងកង់ចំនួន ១០៤នាក់ ។សម្រាប់ឆ្នាំ២០១៤លោកមានជំនឿចិត្តថានឹងមានអ្នកចូលរួមលើសពីនេះ មិនខាន ។ឆ្នាំ២០១៤លោកបាន កំណត់យកថ្ងៃទី៨ និង ទី៩វិច្ឆិកាជាថ្ងៃប្រណាំងកង់ និង រត់ពាក់កណ្ដាលម៉ារ៉ាតុងលើភ្នំបូកគោ ។
លោកសែម ផល្លាជាអ្នកជំនាញការខាងរៀបចំរត់ពាក់កណ្ដាលម៉ារ៉ាតុងអះអាងថា ពេលនេះលោកបានដឹងជា មុនពីកាលបរិច្ឆេទរត់ពាក់កណ្ដាលម៉ារ៉ាតុង និង ប្រណាំងកង់លើភ្នំបូកគោហើយដូច្នេះចាប់ពីពេលនេះទៅលោកនឹង ផ្សព្វផ្សាយទៅក្រៅប្រទេសពិសេសទៅសហគមន៍ម៉ារ៉ាតុងអន្តរជាតិឲ្យគេ បានដឹង ។លោកបញ្ជាក់ថាព្រឹត្តិការណ៍រត់ ពាក់កណ្ដាលម៉ារ៉ាតុងឋានសួគ៌បូកគោត្រូវបានដាក់បញ្ចូលទៅក្នុង កំណត់ត្រារបស់សហគមន៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិហើយ ។
លោកវេជ្ជបណ្ឌិត Denis Laurand ដែលជាតំណាងមន្ទីរពេទ្យគន្ធបុប្ផាបាមចាត់ទុកថានេះជាអំណោយដ៏សំខាន់មួយសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា ។

ប្រភព: CEN
0 comments:
Post a Comment