ភ្នំពេញ៖ ប្រសិនបើក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ វត្ថុចាត់វិធានការ ទៅលើសំណង់
បុរីខុសច្បាប់ទាំង១៩កន្លែង ដែលភាគ ច្រើននៅរាជធានីភ្នំពេញ
ប្រជាពលរដ្ឋ
ដែលជាម្ចាស់គេហដ្ឋានប្រឈមនឹង ហានិភ័យខ្ពស់ ព្រោះតែពួកគាត់មិនដឹង
ថាលំនៅ ឋានដែលកំពុងរស់នៅ សព្វថ្ងៃ ខុសច្បាប់នោះទេ។
ទីបំផុតប្រជា ពលរដ្ឋ ចំណាយប្រាក់ រាប់ម៉ឺនដុល្លារកំពុងរស់ នៅក្នុងភាពភ័យព្រួយ
ព្រោះតែផ្ទះដែលខ្លួន កំពុងនៅគឺជាផ្ទះខុសច្បាប់។ ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ បានចេញសេចក្ដីជូនដំណឹងចុះថ្ងៃ ទី២៧
ខែវិច្ឆិកា ឆ្នាំ២០១៣ ជាការរំលឹក ដល់សាធារណជន
មិនគួរគប្បីទិញលំនៅ ឋានទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណ
អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ដែលគ្មាន
ច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។ ការ ទិញ
លំនៅឋានពីម្ចាស់សំណង់ ឬ បុរីដែលគ្មានការអនុញ្ញាតច្បាប់ ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកថា នឹងខាតបង់ថវិកា
ទ្រព្យសម្បត្ដិជាយថា ហេតុណាមួយ ។
សំណង់ដែល ពុំទាន់មានអាជ្ញាប័ណ្ណ អភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន ១-បុរីសូនី, ២- បុរីវារីណា, ៣-បុរីរុងរឿង, ៤-បុរីគៀង ហ៊ត, ៥-បុរីសម្បូរមាស, ៦-បុរីផ្លាទីនីម អេស៊ីដិន, ៧-បុរីអាកាសចរណ៍, ៨- ក្រុមហ៊ុមប៊ូយ៉ុងហ្គ្រុប, ៩-បុរីEU( កំពង់ ចម្លងអរិយក្សត្រ), ១០-ក្រុមហ៊ុនមាន ជ័យហ្វូដ៩៩៩(គម្រោងបុរីតូក្យូ, គម្រោង មូស្គូស៊ីធី និងផ្លូវ៣៧១), ១១-សំណង់ ផ្ទះល្វែងទំនើបចោមចៅ, ១២-អាផាត មិន Sonatra Grand Realty, ១៣- សំណង់ផ្ទះល្វែងលោក អ៊ីវ ឈាន, ១៤- អគារស្នាក់នៅរួមD. Y. G. Co.,Ltd. (Noblesse), ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោកជា លី, ១៦-សំណង់ ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅ រួម លោក ទិព្វ ណារេន និងលោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់ នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លីមហួត និង១៩-សំណង់ផ្ទះល្វែង តុល លន ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន តម្រូវឱ្យម្ចាស់បុរីខាងលើរួសរាន់មក ដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋាននៅអគ្គនាយកដ្ឋានឧស្សាហ កម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី២០ខែធ្នូឆ្នាំ ២០១៣ ។ ក្នុងករណីយឺតយ៉ាវ ឬព្រងើយ កន្ដើយមិនព្រមមកដាក់ពាក្យសុំអាជ្ញា ប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចាត់ ការតាមផ្លូវច្បាប់ជាធរមាន ។

គួររំលឹកថា កន្លងទៅក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុធ្លាប់បានចេញសេចក្ដី ជូនដំណឹងរៀបរាប់ពីសំណង់អត់ច្បាប់ជា ញឹកញាប់ ប៉ុន្ដែក្រោយមកក៏ស្ងាត់ៗមិន ដឹងថា ម្ចាស់សំណង់មានចេតនាមិន គោរពទៅតាមផ្លូវច្បាប់ ឬពាក់ព័ន្ធទៅ នឹងអំពើពុករលួយយ៉ាងណានោះឡើយ ។
ម្ចាស់បុរីខាងលើនេះកន្លងទៅមិនត្រឹម តែពុំបានសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុណ្ណោះទេគឺម្ចាស់សំណង់គ្មានទទួលខុស ត្រូវចំពោះការសាងសង់ បទដ្ឋានបច្ចេក ទេស ដោយក្រុមវិស្វករ អ្នកបច្ចេកទេស ជាងបានកេងចំណេញបច្ចេកទេស បណ្ដាលឱ្យផ្ទះល្វែងក្នុងបុរីទាំងនោះមាន ខ្លះប្រេះស្រាំ ស្រុតការ៉ូផ្ទះ ពិតានជ្រាប ទឹក និងមានបញ្ហាផងដែរជាមួយនឹង ប្រជាពលរដ្ឋដែលទិញផ្ទះល្វែងជាមួយនឹង ម្ចាស់សំណង់ ទាំងបញ្ហាធានាគុណភាព សំណង់ និងការផ្ទេរកម្មសិទ្ធិកន្លងទៅ មិន ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានជំនាញ ជាដើម ។
ទន្ទឹម នឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសពីបុរីចំនួន១៩ពុំមានអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍន៍លំនៅឋាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែពិនិត្យផងដែរទៅលើបុរីទាំងនោះ និងបុរីផ្សេងៗទៀតដែលពុំបានអនុវត្ដន៍ តាមគម្រោងប្លង់ដែលចេញដោយក្រសួង ដូចជា បុរីខ្លះមិនបានរៀបចំសួនច្បារ ដាំ ដើមឈើ បំពាក់ភ្លើងអគ្គិសនី ផ្សារ សុទ្ធ តែជាអំពើទុច្ចរិតឆបោកទៅលើអតិថិជន រហូតដល់មន្ដ្រីជំនាញអះអាងថា មាន ម្ចាស់បុរីតិចតួចណាស់ដែលបំពេញ កាតព្វកិច្ចស្របច្បាប់ ដោយសារពួកគេ មានករណីឃុបឃិតគ្នាជាមួយនឹងជំនាញ ហើយអតិថិជនអ្នកជាវក្លាយទៅជាជន រងគ្រោះចាញ់បោកម្ចាស់បុរីទាំងនោះ ៕
ប្រភពៈ SKD168 បន្តពី សក្កដា
0 comments:
Post a Comment