Friday, December 20, 2013

ភ្នំពេញ: ​មន្ដ្រីជាន់ខ្ពស់​គណបក្ស ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា គណបក្សប្រជាជន​កម្ពុជា​នៅតែ​រក្សា​​គោលជំហរ ដដែល​ក្នុង​ការចរចា​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ ហើយ​ការចរចា ឬ​មិន​ចរចា​អា​ស្រ័យ​លើ គណបក្ស​សង្គ្រោះ ជាតិ​។ហើយ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​គឺ​យោងតាម​ការ ចរចា​ដើម្បី​រក​ដំណោះស្រាយ ដើម្បី ស្វែងរក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​។​
លោក​ព្រំ សុខា មន្ដ្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (​រូបៈ​មុនី​រ័ត្ន​) ​
​    ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន បង្ហាញ​ជំហរ​ក្នុង​ការចរចា​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ដើម្បីស្វែងរក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​។ ប៉ុន្ដែ​គណបក្ស​ទាំងពីរ​នៅ​មិនទាន់​បានធ្វើការ​ទំនាក់​ទំ​នងគ្នា​សាជាថ្មី​នៅឡើយ ទេ​ដើម្បី​វិល​ចូលទៅ​តុ​ចរចា​ក្នុងការ រក​ដំណោះស្រាយ​។​
​    ​លោក​ព្រុំ សុខា មន្ដ្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​​​​១៨ ខែធ្នូ ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​ចរចា​ដោយ​សន្ដិវិធី ហើយ​ការស្វែងរក​ដំណោះ ស្រាយ​នយោបាយ គឺ​យោងតាម​ការចរចា ដើម្បី​ស្វែងរក ដំណោះស្រាយ​ដោយ​សន្ដិវិធី​។ មធ្យោបាយ​ណា​ក្រៅពី​ការចរចា​មិនអា​ចរក​ដំណោះស្រាយ​បានទេហើយការធ្វើ​បាតុកម្ម​វា​មិនមែន​ជា​​​​​​​​​ដំណោះស្រាយ​ទេ ហើយ​ការទាមទារ​ឱ្យ បោះឆ្នោត​ឡើងវិញ ក៏​មិន​ត្រឹមត្រូវ​ដែរ​។ ហើយ​ការ​ផ្ទៀង​ផ្ទាត់​​​បញ្ហា​សន្លឹកឆ្នោត ឬមួយ​ការត្រួត​ពិនិត្យមើល​ភាពមិន ប្រក្រតី​កន្លងទៅ​ធ្វើតាម​នីតិវិធី​បង្ហាញថា កំហុស​បច្ចេកទេស​នឹង​វា​មិន​ទៅដល់ បោះឆ្នោត កុំថាឡើយ​បោះឆ្នោត​ស្រុក​. ខេត្ដ សូម្បី​បោះ​នៅ​កា​រិ​យា​ល័យ​មួយ គេ​អត់​បោះ​ផង​។​
​    ​លោក​បាន​បន្ដថា គណបក្ស សង្គ្រោះ​ជាតិ​បាន​ប្រៀបធៀប​សភាពការណ៍​កម្ពុជា ជាមួយ​សភាព​ការណ៍នៅ​ថៃគឺ​ខុសគ្នា​ស្រឡះខុសគ្នា​យ៉ាងម៉េចរដ្ឋធម្មនុញ្ញ​កម្ពុជានិង​រដ្ឋធម្មនុញ្ញ​ថៃខុសគ្នា​។ បោះ​​​​​​ឆ្នោត​ ឡើងវិញ​នៅ​កម្ពុជា គឺ​តាមច្បាប់​បោះឆ្នោត​ទាល់​តែមាន ករណី​អី​ដែល​វា​អាច​បោះឆ្នោត​ឡើង​វិញ​ប៉ុន្ដែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន សម្រេច​រួចហើយ ។ បើ​និយាយ​ពី​បោះឆ្នោត ឡើងវិញ គឺ​មានតែ​រដ្ឋាភិបាល រលាយ​ពីរដង​បាន​រលាយ​សភា រលាយ​សភា​ហើយ​បាន​ក្រោយ​៦០​ថ្ងៃ បាន​បោះឆ្នោត​ឡើងវិញ​។​
​    ​លោក​ព្រុំ សុខា បាន​អះអាងថា “​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដដែល​អ៊‌ីចឹង​យើង​យល់​ថា​​ការចរចា ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធីហើយការធ្វើ​បញ្ហា​ផ្សេងៗ​បាន​ជជែក​គ្នា​កន្លងមក​ហើយ​​​​តើ ។ ប៉ុន្ដែ​គាត់​(​គណបក្ស សង្គ្រោះ​ជាតិ​) គាត់​នៅតែ​ទាមទារ ទាមទារ ហើយ​ដំឡើង​កម្រិត​ទាមទារ របស់​​​​​​គាត់​ខ្លួនឯង​ទេ អាហ្នឹង​ជា​សិទ្ធិ របស់គាត់​ទេ ប៉ុន្ដែ​ធ្វើ​អ្វី​ក៏ដោយ​ក្នុង ក្របខ័ណ្ឌ​ច្បាប់ នាំគ្នា​និយាយ​អំពី លទ្ធិប្រជាធិបតេយ្យ អាហ្នឹង​គឺ​អនុវត្ដ តាមច្បាប់​”​។​
​    ​មន្ដ្រីជាន់ខ្ពស់​គណបក្ស ប្រជាជន​បាន​បញ្ជាក់ថា រហូតមកដល់ ពេលនេះ ខាង​គណបក្ស​ទាំងពីរ អត់ មានបាន​ធ្វើការ​ទំនាក់​ទ​នង​គ្នា​រឿង ចរចា គឺ​អត់​មាន​សោះ ។ ហើយ គណបក្ស​ប្រជាជន​នៅតែ​បើក​​ទ្វារ​ចំហ ជានិច្ច ចរចា​ឬ​មិន​ចរចា​អាស្រ័យ​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​។​
​ចំណែក​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន មានប្រសាសន៍ថា ទាក់ទង​ស្ថានការណ៍ នយោបាយ​បច្ចុប្បន្ន​លោក​ជឿថា ទាល់តែ​ដោះស្រាយ​ដោយ​សន្ដិវិធី បាន​ដោះស្រាយ​រួច បើ​មិន​អ៊‌ីចឹង​ប្រជាពលរដ្ឋ​គាត់​មិន​ព្រម​ទេ ។ ហើយ​ខាង គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បើកទ្វារ ចំហ​ក្នុង​ការចរចា​និង​ការដោះស្រាយ ដោយ​សន្ដិវិធី ។​
​ទាក់ទង​ការចរចា​រវាង គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស ប្រជាជន​កម្ពុជា ត្រូវបាន​លោក​យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា រហូតមក​ដល់ពេល នេះ លោក​នៅ​មិនទាន់​ទទួលបាន ព័ត៌មាន​នៅឡើយ​ទេ​។
​    ​លោក​បាន​បញ្ជាក់ថា “​យើង ជឿថា អាច​ដោះស្រាយបាន បើសិន ណា​យើង​យក​អនុសាសន៍​កំណែទម្រង់ នៃ​ការបោះឆ្នោត​ដែល​យើង​ធ្លាប់ និយាយ​គ្នា​ហ្នឹង យើង​ធ្វើកំណែទម្រង់ ទាំងអស់គ្នា​ទៅ ហើយ​យើង កំណត់ ថ្ងៃ​បោះឆ្នោត​២០១៤​នេះ ឡើងវិញ​ទៅ នេះ​យើង​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​រួច​។ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បើកទ្វារ ចំហ​ដដែល​ក្នុង​ការចរចា ពីព្រោះ​យើង ចង់​ដោះស្រាយ​ដោយ​សន្ដិវិធី​ការ ជជែក​គ្នា​ជា​រឿង​មួយ​ល្អ ជជែក​គ្នា​ក្នុង ន័យ​ថា យើង​ធ្វើកំណែទម្រង់​ការ បោះឆ្នោត​ជាមួយគ្នា​របៀប​ម៉េច ចូលប្រជុំ សភា​របៀប​ណា ហើយ​យើង​បោះឆ្នោត ឡើងវិញ​នៅពេលណា​អាហ្នឹង​ដែល យើង​ត្រូវ​ជជែក​គ្នា​”​។​
​    ​សូម​រំលឹកថា កាលពី​ថ្ងៃ ទី​១៦១៧ ខែកញ្ញា ឆ្នាំ​២០១៣ ថ្នាក់ដឹកនាំ កំពូល​គណបក្ស​ប្រជាជន ដែល​ដឹកនាំ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ លោក​សម រង្ស៊ី បាន​ជួបចរចា​គ្នា នៅ វិមាន​រដ្ឋសភា​ដោយបាន​ឯកភាពគ្នា កែទម្រង់​លើ​ការកែទម្រង់​ការបោះ ឆ្នោត​នាពេល​អនាគត​៕ មុនី​រ័ត្ន​



0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks