បាត់ដំបង៖ ផ្ទះមន្រ្តីរដ្ឋបាលព្រៃឈើ និងផ្ទះអាជីវករ ស្ថិតនៅក្រុមទី៤ ភូមិថ្ មគោលជើង
ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានភ្លើងឆេះកាលពីវេលាម៉ោងប្រមាណ៤៖៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឲ្យ
ខូចខាតសរុបគិតជា ទឹកប្រាក់ ជាង៣ម៉ឺនដុល្លារ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា មូលហេតុដែល
នាំអគ្គិភ័យខាងលើនេះ បណ្តាលមកពីទុស្សខ្សែភ្លើង ។ សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រោះអគ្គិភ័យនេះរថយន្តរបស់ ស្រុកថ្មគោលចំនួន៨គ្រឿងបានចេញជួយអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ប្រមាណ ៥៖៥០នាទី
ព្រឹកថ្ងៃដដែលនេះ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថាមានឈ្មោះ ទី១ ផៃ សុផល ភេទប្រុស
អាយុ៤៦ឆ្នាំ ជាមន្រ្តីរដ្ឋបាលព្រៃឈើផ្ទះលក់ចានឆ្នាំងទីង្វៀនវាន់យុងភេទប្រុស អាយុ៥៣ ឆ្នាំ លក់ដូរនៅ ផ្សារថ្មគោល៕
ប្រភព ដើមអំពិល
0 comments:
Post a Comment