បន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
ភាពភ្ញាក់ផ្អើលមួយ បានធ្វើឲ្យមនុស្សស្ទើរតែ មួយក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ បានទៅ ចោមរោមមើល សត្វសុនខ(ឆ្កែ) មួយក្បាលកើតកូន
ចេញមកជាស្វា ច្រមុះដំរី មានអ្នកខ្លះតាមសុំទិញក្នុងតម្លៃរាប់រយដុល្លារ
ខ្លះបានអុធធូបបន់ស្រន់ សុំសេចក្តីសុខកាល ពីព្រឹកថ្ងៃទី១៩ ខែធ្នូ
ឆ្នាំ២០១៣នេះ។
ស្ត្រីម្នាក់ឈ្មោះ មួយ ជាអាជីវករ លក់ដូរនៅផ្សារ៉ាថ្មី និងជាម្ចាស់សត្វសុនខ(ឆ្កែ) បានឲ្យដឹងថា ឆ្កែរបស់គាត់ កាលពីយប់មិញកើតកូនមកចំនួន០៦ក្បាល អាកូនទី៦ មានលក្ខណះចំឡែកពីគេ ហើយពុំដែលឃើញ ពុំមិនមកផងដែរ វាសប្បុរពណ៌ខ្មៅ មានមុខជាស្វា និងមានច្រមមុះជារាងប្រមោយ សត្វដំរី ។
លោកស្រីបានបន្តថា មុនពេលកើតហេតុលោកស្រី បានធ្លាក់ខ្លួនឈឺជាច្រើនខែ រហូតដល់វៀច មាត់ វៀចករទាំងមិនដឹងមូលហេតុ ស្រាប់តែយប់មិញថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ នេះនៅពេលឆ្កែរបស់គាត់ កើតកូនមក គាត់ ដែលកំពុងឈឺងើបមិន រួចក៏បានធូរស្រាលនិង ឈប់វៀចមាត់ ទៀតផងដែរ។
ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សម្នាជាច្រើន ផ្អើលទៅចោមរោមមើលសុំថតរូបទុកមើល និងយកទៅបង្ហោះតាម បណ្តាញ អ៊ិនធើណេតផ្សេងៗ ព្រោងព្រាត ខ្លះសុំទិញទុកធ្វើ កូនក្រកដាក់ កន្លែងរកស៊ី អ្នកខ្លះបានអុធធូប បន់ស្រន់ សុំសេចក្តីសុខ និងសុំទឹកមន្តជាដើម។
ពេលនេះសត្វសុនខ (ឆ្កែ) នោះបានស្លាប់ហើយ ម្ចាស់ក៏មិនបាន លក់ ឲ្យនរណាដែរ គឺគាត់ រៀបចំធ្វើបុណ្យឲ្យ ព្រោះវានាំសំណាងឲ្យគាត់បានជាសះស្បើយនឹង ជម្ងឺដែលឈឺរ៉ាំរ៉ៃ អស់ជាច្រើន ខែកន្លងមក ៕
ប្រភព ដើមអំពិល
0 comments:
Post a Comment