Tuesday, December 3, 2013

Oysterតើ​អ្នកដឹង​ទេ​ថា ភេទ​ខុសគ្នា​ ​គឺ​មាន​តម្រូវការ​ខាង​អាហារ​បំប៉ន​សម្រាប់​សុខភាព​ក៏​ខុស​គ្នា​ដែរ​។ ដូចនេះ ​ចូរ​អ្នក​អាន​ដើម្បី​ស្វែងយល់ថា តើ​អាហារ​ណាខ្លះ ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ​។ ខាងក្រោម ​គឺជា​អាហារ​ប្រយុទ្ធប្រឆាំង​ មេរោគ​ដែល​បុរស និង​នារី ​ត្រូវការ​ជា​ចាំបាច់​។​

*​កំពូល​អាហារ​សម្រាប់​បុរស​

១- ទឹក​ប៉េងប៉ោះ បុរស​ដែល​បរិភោគ​ផ្លែ​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​ច្រើន ឬ​នំ​ភីហ្សា​ដែល​មាន​ដាក់​ទឹក​ប៉េង​ប៉ោះ គឺ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​នូវ​អាវុធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប្រូ​ស្ដា​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហារ​វឺ​ដ (Harvard) ដែល​បាន​សិក្សា​អំពី​ទម្លាប់​ហូប​អាហារ​របស់​បុរស​ជា​ង ៤៧.០០០​នាក់​។ ពួកគេ​បាន​រកឃើញថា បុរស​ដែល​ហូប​ទឹក​ប៉េងប៉ោះ​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​អត្រា​កើត​ មហារីក​ប្រូ​ស្ដា​តិច​ជាង​បុរស​ដែល​មិន​ហូប​សោះ​រហូតដល់​ទៅ ៣៥​ភាគរយ​។​


២- អយ​ស្ទ័រ គេ​នាំគ្នា​និយាយ​តៗ​គ្នា​ថា អយ​ស្ទ័រ​គឺជា​កំពូល​អាហារសម្រា​ប់​បង្កើន​កម្លាំង​ផ្លូវភេទ​ហើយ​ អ្នកវិទ្យាសាស្ត្រ​ក៏​ទំនង​ជា​យល់ស្រប​ដែរ​។ ការបរិភោគ​អយ​ស្ទ័រ​តែ​ពីរ ឬ​បី​គឺ​អាច​ទទួលបាន​ការផ្គត់ផ្គង់​មួយ​ថ្ងៃ​ពេញ​នូវ​សារធាតុ​ស័ង្កសី​ដែល​ ជា​ធាតុ​រ៉ែ​ដ៏​មាន​សារសំខាន់​សម្រាប់​បំពេញ​មុខងារ​ជា​ធម្មតា​នៃ​ប្រព័ន្ធ​ បង្ក​កំណើត​របស់​បុរស​។​

៣- ប្រ៊ូ​ខូលី​ ការស្រាវជ្រាវ​ថ្មីៗ​របស់​សាកលវិទ្យាល័យ​ហារ​វឺ​ដ បាន​រកឃើញថា បន្លែ​ដូចជា​ប្រ៊ូ​ខូលី​អាចការពារ​ប្រឆាំងម​ហា​រីក​ប្លោកនោម​។ វា​គឺជា​មហារីក​មួយ​ប្រភេទ​ដែល​កើតឡើង​ច្រើន​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​វា​កើតឡើង​ចំពោះ​បុរស​ច្រើនជាង​នារី​ពី ពីរ​ទៅ បី​ដង​ អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការវិភាគ​ទៅលើ​កត្តា​ចំណីអាហារ​របស់​បុរស​ជិត ៥០.០០០​នាក់ ហើយ​បាន​រកឃើញថា អ្នក​ដែល​បរិភោគ​ប្រ៊ូ​ខូលី និង​បន្លែ​ប្រហាក់ប្រហែល​យ៉ាងតិច​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​ភាគរយ​កើត ​មហារីក​ប្លោកនោម​តិចជាង​អ្នក​កម្រ​ហូប​បន្លែ​ប្រភេទ​នេះ​រហូតដល់​ទៅ​ ពាក់កណ្ដាល​។ ស្ពៃក្ដោប​ក៏មាន​សារជាតិ​ប្រឆាំងនឹង​រោគ​មហារីក​ប្លោកនោម​ ប្រហាក់ប្រហែលប្រ៊ូ​ខូលី​ដែរ​។​

៤- ឪឡឹក មុន​អាយុ ៥៥​ឆ្នាំ បុរស​ប្រឈម​នឹង​អាការ​សម្ពាធ​ឈាម​ខ្ពស់​ច្រើន​ជាង​ស្ត្រី​។ ការស្រាវជ្រាវ​អះអាងថា អាហារ​ដែល​សម្បូរ​សារជាតិ​ប៉ូ​តា​ស្យូម អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ឪឡឹក​ជា​ប្រភព​មួយ​ដែល​សម្បូរ​ជាតិ​រ៉ែ​មាន​សារជាតិ​ប៉ូ​តា​ស្យូម​ ច្រើនជាងផ្លែ​ឈើ​ប្រភេទដ​ទៃ ដោយ​វា​មាន​សារជាតិ​នេះ​រហូតដល់ ៦៦៤ ក្រាម នៅក្នុង​ឪឡឹក​មួយ​ចំណិត​ធំ​។​

*​កំពូល​អាហារ​សម្រាប់​នារី​

១- ផ្លែ​ល្ហុង ផ្លែឈើ​តំបន់​ត្រូ​ពិកនេះ​សម្បូរ​ជាតិ​វីតាមីន C ច្រើន​ជាង​ផ្លែក្រូច​ពីរដង​។ ដូច្នេះ​វា​ជា​អាវុធ​មួយ​អាច​ប្រឆាំង​នឹង​ជំងឺ​ថង់​ប្រមាត់​ដែល​តែងតែ​ កើតឡើង​ចំពោះ​នារី​ច្រើនជាង​បុរស​។ បន្ទាប់​ពី​វិភាគឈាម​របស់​មនុស្ស​ជាង ១៣.០០០​នាក់ អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​កាលីហ្វ័​រញ៉ា រកឃើញថា ស្ត្រី​ដែល​មាន​កម្រិត​ជាតិ​វីតាមីន C ទាប​ប្រឈម​នឹង​ការ​កើត​ជំងឺ​ថង់​ប្រមាត់​ច្រើនជាង​។​

២- គ្រាប់​កប្បាសអ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា គ្រាប់​កប្បាស​សម្បូរ​សារធាតុ​ម្យ៉ាង​ដូច​អេ​ស្ត្រូ​ចេន ដែល​គេ​ឲ្យឈ្មោះ​ថា Lignans ដែល​ជា​អាវុធ​សក្ដានុពល​មួយ​សម្រាប់​ប្រឆាំង​មហារីក​សុដន់ អាច​ពន្យឺត​ការរីកលូតលាស់​នៃ​ដុំ​សាច់​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​។

៣- តៅ​ហ៊ូ អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​សណ្ដែកសៀង អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូល និង​អាច​កាត់បន្ថយ​អាការ​ក្ដៅ​ស្បែក​ពេល​មក​រដូវ​ព្រមទាំង​ជួយ​ធ្វើឲ្យ​ ឆ្អឹង​រឹងមាំ​។ ការ​សិក្សា​ចំនួន​ពីរ​បាន​រកឃើញថា ការ​ទទួលទាន​សារជាតិ Isoflavones ពី ៥០ ទៅ ៧៦ មិល្លីក្រា​ម ជា​រៀងរាល់ថ្ងៃ អាច​នឹង​ជួយ​កាត់បន្ថយ​អាការ​ក្ដៅ​ស្បែក​ពេល​មក​រដូវ​។ តៅហ៊ូ​កន្លះ​ពែង​មាន​សារជាតិ Isoflavones ពី ២៥ ទៅ ៣៥ មិល្លីក្រា​ម​។​

៤- សាច់​ក្របី ដោយសារតែ​ការ​មក​រដូវ ស្ត្រី​តែង​មាន​បញ្ហា​ខ្វះ​ឈាម​ច្រើន​ជាង​បុរស​។ លើសពីនេះ​ទៀត កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ទាប​ក៏​អាច​ធ្វើឲ្យកើត​អាការអ​ស់​កម្លាំងកំហែ​ង​ ដែរ​។ ដើម្បី​ទទួល​ជាតិ​ដែក​ឲ្យបាន​គ្រប់គ្រាន់ សាកល្បង​ហូប​សាច់​ក្របី​។ សាច់​ក្របី​អាចជួយ​បង្កើន​កម្លាំងកំហែង និង​បញ្ចុះទម្ងន់​ផងដែរ​៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks