ទាខ្វៃប៉េកាំង |
ទាខ្វៃប៉េកាំង គឺជាមុខម្ហូបដ៏ល្បីល្បាញ របស់ជនជាតិចិន គឺជាមុខម្ហូប បែបប្រពៃណី បូរាណចិន ដែលគេទទួលទាន ជាមួយនំចាក់ចុលចិន និង ដើមខ្ទឹម ជ្រលក់ជាមួយ ទឹកជ្រលក់ទឹកសូត្រ សៀងផ្អែម ដែលគេហៅថា HoiSin Sauce។
ដើម្បីខ្វៃទាបែបប៉េកាំងនេះបាន គេត្រូវការកន្លែងដែលមានអាកាសធាតុត្រជាក់ និងមានខ្យល់ បក់គ្រប់គ្រាន់ ដើម្បីសម្ងួតទា តែបើដូច្នោះនោះទេ
អ្នកត្រូវរកបន្ទប់ ដែលត្រជាក់ល្មម ហើយ ដាក់កង្ហារបក់អោយចំទាក៏បាន។
តែខ្ញុំសូមជំរាបថា រូបមន្តនេះ ធ្វើតាមបែបចិន ដើម្បីបានគុណភាព និង
រសជាតិដែលល្បីរបស់ ចិនហើយលោកអ្នក អាចកាត់បន្ថយគ្រឿង និង
ពេលវេលាតាមត្រូវការ។
តែសូមចងចាំថា បើមានអ្វីមួយប្រែប្រួល នោះរសជាតិក៏ប្រែប្រួលតាមនោះដែរ ។
- រយៈពេលរៀបចំ : 10 ម៉ោង 10 នាទី
- រយៈពេលចំអិន : 1 ម៉ោង 10 នាទី
គ្រឿងផ្សំ ៖
- ទាទម្ងន់ ចាប់ពី 2,5 គក ទៅ 3 គក
- ទឹក 8 ពែង
- ខ្ញី 1 បន្ទះ
- ដើមខ្ទឹម 1 ដើម កាត់ជា 2 កំណាត់
- ទឹកឃ្មុំ 3 ស្លាបព្រាបាយ
- ទឹកខ្មេះ 1 ស្លាបព្រាបាយ
- ទឹកសឺរី 1 ស្លាបព្រាបាយ
- ម្សៅពោត 1 ស្លាបព្រាបាយ លាយទឹក 3 ស្លាបព្រាបាយ
- ដើមខ្ទឹមទុកធ្វើជាបន្លែ និង តុបតែង
វិធីធ្វើ ៖
- ធ្វើទា រួចលាងអោយស្អាត សម្រស់ទឹកអោយស្រស់ ហើយចង ក ព្យូរនៅកន្លែង ត្រជាក់ មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ រយៈពេល 4 ម៉ោង។
- ចាក់ទឹកក្នុងឆ្នាំង ឬ ខ្ទះ ដាំអោយពុះ រួចដាក់ ខ្ញី ដើមខ្ទឹម ទឹកឃ្មុំ ទឹកខ្មេះ និង ផ្លែសឺរី ចូលក្នុងឆ្នាំង រម្ងាស់ 1 អំពុះ
- រួចដាក់ម្សៅពោត ដែលលាយរួចស្រាប់ ហើយកូរអោយសព្វ
- ដាក់ទាលើឧបករណ៍ចម្រោះ ស្រោចទឹកគ្រឿងទេស ដែលបានរម្ងាស់ ទៅលើទា អោយសព្វកន្លែងរយៈពេល 10នាទី (ត្រាំក៏បាន)
- ហើយព្យួរទាសម្ងួតម្ដងទៀតរយៈពេល 6ម៉ោង រហូតទាស្ងួតល្អ។ បើប្រញ៉ាប់អាចកាត់ បន្ថយ ម៉ោង តែរសជាតិពិតជាមិនដូចគេ
- ដាក់ទាក្នុងឧបករណ៍ខ្វៃ (Oven) ឬឡខ្វៃ ដោយត្រូវកម្ដៅឡជាមុន ក្នុងកម្ដៅ 350 degree ដោយដាក់ទ្រូងផ្ងារឡើងលើ ដុតរយៈពេល 30 នាទី
- ត្រឡប់ទាដាក់ខ្នងឡើលើម្ដង ខ្វៃ 30 នាទី រួចហើយ ត្រឡប់ទ្រូងឡើងលើម្ដងទៀត ខ្វៃថែម 10 នាទី ទៀតជាការស្រេច
- កុំភ្លេចដាក់ប្រដាប់ត្រងទឹកស្រក់ពីទាផង
គេទទួលទាននៅក្ដៅៗ ទើបឆ្ងាញ់ ទាន់ស្បែកនៅស្រួយល្អ។
ខ្ញុំធ្លាប់សាកល្បង កាត់បន្ថយពេល ពី 10 ម៉ោង 10 នាទី មកនៅត្រឹម 2 ម៉ោង។ បើអ្នកធម្មតា មិនដឹងរសជាតិនោះទេ តែអ្នកជំនាញខាងអាហារ
គេពិតជាអាចបែងចែករសជាតិវាបាន ថាមិនដូចរូបមន្តដើមនោះឡើយ។
0 comments:
Post a Comment