Tuesday, December 3, 2013

ស្លាប​មាន់​ដុត​ ទឹក​ដូង​ខ្ចី​ ជា​អាហារ​ពិសេស​ ដោយសារ​សាច់​មាន់ ​បង្កប់​  មាន​​រសជាតិ​ទឹកដូង​​ដ៏​ក្រអូប​ឈ្ងុយ រំងាស់​រហូត​ដល់​​សាច់​មាន់​ក្រហម​រលើប​ ផុយ​រលួស​ប៉ុន្តែ​មិន​របេះ​ឡើយ ​ពិសេស​ជាមួយ​ទឹក​ម្ទេស​ស្រស់​​ ធ្វើ​ចេញ​ពី​ចុងភៅ​ដ៏​ចំណាន​ ច្រាន​រសជាតិ​​របស់​វា​ទៅ​រក​​កម្រិត​​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​។

V&Tea BBQ ទើប​តែ​បើក​បាន​​១​ខែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ហាក់បាន​​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ ក៏​ព្រោះ​ការ​តុបតែង​​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​មនុស្ស​សម័យ​ថ្មី ការ​អង្គុយ​បែបជប៉ុន​ ជាមួយ​កូន​តុ​តូច​ៗ ​និង​ខ្នើយ​សម្រាប់​កើយ​លេង​កម្សាន្ត ​។
ក្រៅ​ពី​នេះ​ V&Tea BBQ ក៏​មាន​លក់​​បាយ​​ឆា​​គ្រប់​​ប្រភេទ មាន់​ដុត​កូកាកូឡា ជើង​មាន់​ចំហុយ​ទឹក​ដូង ​និង​ភេសជ្ជៈ​ តែ​បៃតង រសជាតិ​ឈ្ងុយឈ្ងប់​​ ជា​ពិសេស​នៅ​ពេល​រសៀល​V&Tea BBQ ក៏​មាន​​សាច់​អាំង​បែប​ BBQ ផង​ដែរ​។
V&Tea BBQ មាន​​ទី​តាំង​ស្ថិត​នៅ​ ក្រោយ​ស្ថានទូត​អូស្ត្រាលី បត់​តាម​ផ្លូវ​ឆ្ពោះ​​ទៅ​ស្ពាន​ហង្ស​កោះ​ពេជ្រ​ បត់​ចូល​ក្នុង​ច្រក​ទី​ពី​ តាម​ហាង​លំអង​ ចូល​ក្នុង​៣០​ម៉ែត្រ​ ឬ​អាច​ទំនាក់ទំនង​ទូរសព្ទ ​012  686 576 ឬ 012 935 086 ។

អត្ថបទ៖ កង ចាន់​បញ្ញា
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រសប្បាយ

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks