ភ្នំពេញ៖ កិច្ចប្រជុំដំឡើងប្រាក់ ឈ្នួលរបស់ក្រុមកម្មករ
រោងចក្រកាត់ដេរ ដែលមានការចូលរួម ពីក្រុមសហជីពតំណាងរោងចក្រនិងសមាគមកាត់ដេរកម្ពុជាដែលមានក្រសួងការងារ ធ្វើជាអាជ្ញាកណ្តាលនោះ បានសម្រេច
ឯកភាពគ្នា ២៣លើ២៥សំឡេងនៃអ្នកចូលរួម ទាំងអស់ ហើយក៏សម្រេចដំឡើង
តាមឆ្នាំនីមួយៗផងដែរ។
នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នេះធ្វើឡើងនៅក្រសួងការងារនោះមានសំឡេងអ្នកគាំ
ទ្រ ២៣ នាក់ក្នុងចំណោមអ្នកចូលរួម
ទាំងអស់២៥នាក់ ដែលពីរនាក់មិន យល់ព្រម រួមមាន លោក អាត់ ធន់ ប្រធានសម្ព័ន្ធ
សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ និង អ្នកស្រី
ម៉ម ញឹម ប្រធានសហព័ន្ធ សហជីព ជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។
កិច្ចប្រជុំបានសម្រេចដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០១៤ដំឡើង១៥ដុល្លារបូកប្រាក់ខែចាស់៨០ដុល្លារ
ស្មើនឹង៩៥ដុលា្លរ(៨០+១៥)
, ឆ្នាំ២០១៥ដំឡើង១៥ដុល្លារ ស្មើនឹង១១០ដុល្លារ(៩៥+១៥),
ឆ្នាំ២០១៦ដំឡើង១៦ដុល្លារស្មើនឹង ១២៦ដុល្លារ (១១០+១៦), ,
ឆ្នាំ២០១៧ដំឡើង១៧ដុល្លារ ស្មើនឹង១៤៣ដុល្លារ(១២៦+១៧) ,
និងឆ្នាំ២០១៨ដំឡើង១៧ដុល្លារ ស្មើនឹង១៦០ដុល្លារ(១៤៣+១៧) ៕
ប្រភព ដើមអំពិល
0 comments:
Post a Comment