គិតចាប់ពីថ្ងៃទី១៥ធ្នូ រហូតមកដល់ថ្ងៃនេះ បានឈានដល់ថ្ងៃទី១០ហើយ ដែលលោក សម
រង្ស៊ី ប្រធានបក្សគណបក្ស សង្គ្រោះជាតិ និង លោក កឹម សុខា អនុប្រធានបក្ស
នៅបន្តដឹកនាំមហាបាតុកម្ម
ក្នុងគោលបំណងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ និង ទាមទារ
ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយបំភ្លឺ
បញ្ជាក់ចំពោះចេតនារបស់គណបក្សសង្គ្រោះជាតិ និងក្រុមបាតុករ
ដែលទាមទារឲ្យលោក ហ៊ុន សែន លាលែងពីតំណែនាយករដ្ឋមន្ត្រី
ហើយធ្វើការរំលាយរដ្ឋសភា និងបោះឆ្នោតឡើងវិញ ជូនអ្នកកាសែតជាតិ
និងអន្តរជាតិ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣
នៅវិមានរដ្ឋសភា។
ខាងក្រោមនេះ ជាតម្រាយផ្លូវ ដែលបង្ហាញដោយគណបក្សសង្រ្គោះជាតិ សម្រាប់ការដង្ហែក្បួនមហាបាតុកម្មនៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣នេះ៖
ប្រភព សម្លេងសារព័ត៏មានសេរី
0 comments:
Post a Comment