Tuesday, December 24, 2013

ភ្នំពេញ: ​នៅ​ពេល​ព្រឹក និង​ពេល​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកសមរង្សីស្ថិតនៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ប៉ុន្តែ​នៅពេល​ព្រលប់ លោកបានបង្ហាញ​វត្តមាន ជាមួយ​លោក​កឹម​សុខា ដឹកនាំ​ការ​ដង្ហែ​ក្បួន​បាតុកម្ម នៅ​ភ្នំពេញ​។ នៅ​ទីលាន​ប្រជាធិបតេយ្យ​លោក​សម​រង្ស៊ី បានប្រកាសថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ លោក​ទៅ​បាវិត​ម្តងទៀត ហើយ​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ ដើម្បី​បន្ត​ការតវ៉ា ទាមទារ​ឡើង​ប្រាក់ខែ ឲ្យបាន​ដល់ ១៦០​ដុល្លារ​។

​ប៉ុន្តែ​វត្តមាន​របស់​ប្រមុខ​ បក្សប្រឆាំង នៅ​ក្នុង​ការតវ៉ា​របស់​កម្មករ​រោងចក្រ ត្រូវបាន​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ លោក​វង្ស​សុវណ្ណ ចាត់ទុកថា ជា​ឧបសគ្គ ដល់​ក្រុម​មន្ត្រី​ជំនាញ​បច្ចេកទេស ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កម្មករ ពិសេស​លើ​បញ្ហា​ប្រាក់ខែ​តែម្តង​។

​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​ធ្នូ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជា​ទី​ដែល​កម្មក​រោងចក្រ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត់​ធេន និង​តា​យ សេង ប្រមាណ ២៥.០០០ នាក់ បាន​ធ្វើ​បាតុកម្ម ទាមទារ​ការ​តម្លើង​ប្រាក់ខែ ចាប់តាំងពី​ថ្ងៃ​ទី​១៦​ធ្នូ​មក។

​មេដឹកនាំ​បក្សប្រឆាំង​កម្ពុជា បាន​ថ្លែង​ទៅកាន់​កម្មករ​ប្រហែល ១០.០០០ នាក់​ថា ការទាមទារ របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​កម្មករ កម្មការិនី​គ្រប់​រោងចក្រ​ទូទាំង​ប្រទេស ទទួល​ប្រាក់ខែ​គោល យ៉ាងតិច ១៦០ ដុល្លារ​ក្នុង​មួយខែ ចាប់ពី​ឆ្នាំ​២០១៤ តទៅ​៕​ 

ប្រភព ស៊ីអីអិន

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks