កំពង់ស្ពឺ៖
តាមសេចក្តីជូនដំណឹងរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចុះ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣
កម្ពុជានឹងធ្វើលំហាត់ពង្រឹងសមត្ថភាពដោយធ្វើការបាញ់គ្រាប់ពិតនៃ
គ្រាប់កាំភ្លើងប្រតិ កម្មBM21
ក្នុងរង្វង់ប្រតិបត្តិការឆ្ងាយ ដោយបាញ់ចេញពីមូលដ្ឋានកងទ័ពនៅតំបន់
ACO ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកតំបន់ភ្នំចង្កោធំជាប់ព្រំប្រទល់បីស្រុក គឺស្រុកបរសេដ្ឋ ស្រុកភ្នំស្រួច
និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែធ្នូ
២០១៣ ខាងមុខនេះ ។
បើតាមសេចក្តីជូនដំណឹងក៏បានបញ្ជាក់កុំឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខេត្តកំពង់ស្ពឺ ខេត្ត កណ្តាល និងខេត្តតាកែវ មានការភ្ញាក់ផ្អើល និងកុំឱ្យមានការចូលទៅក្នុងតំបន់ខាងលើ ព្រមទាំងការហោះហើរឆ្លងកាត់ជាដាច់ខាត។
សូមបញ្ជាក់ថា
កន្លងមកកម្ពុជាធ្លាប់បានធ្វើលំហាត់បាញ់គ្រាប់ពិតកាំភ្លើង
ប្រតិកម្ម BM21 នៅលើទឹកដីខេត្ត កំពង់ឆ្នាំង ដ៏ជោគជ័យផងដែរ
មុនឈានទៅប្រើប្រាស់ក្នុងសមរភូមិជាក់ស្តែងនៅតាមតំបន់ព្រំដែន
ក្នុងពេលដែលកងទ័ពកម្ពុជាប៉ះទង្គិចជាមួយកងទ័ពថៃ
នាតំបន់ប្រាសាទតាមាន់ តាក្របី។ BM21 ពិតជាមានប្រសិទ្ធភាពខ្ពស់
ទាំងនៅលើទីលានសមយុទ្ធលំហាត់បាញ់គ្រាប់ពិត
និងសមរភូមិពិតតាមបណ្តោយព្រំដែនកម្ពុជាថៃផងដែរ៕
ប្រភព វាលឥន្រ្តិយ
12/25/2013 10:38:00 AM
Unknown
ចំណាត់ក្រុមៈ
0 comments:
Post a Comment