អង្គការតម្លាភាពកម្ពុជា(Transparency International Cambodia)
បានរៀបចំពិធីប្រកួតប្រជែងជ្រើសរើសរូបថតល្អឯក
ដើម្បីឆ្លុះបញ្ចាំងអំពីផលប៉ះពាល់នៃអំពើពុករលួយនៅកម្ពុជា
ដែលពិធីនេះនឹងប្រារព្ធនៅថ្ងៃទី២១ មីនា ឆ្នាំ២០១៤
នៅការិយាល័យនៃអង្គការតម្លាភាពនារាជធានីភ្នំពេញ។
មន្ត្រីអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី
នាយកកម្មវិធីនៃអង្គការនេះបញ្ជាក់នៅថ្ងៃទី៥ មីនា ថា
បេក្ខជនគ្រប់រូបអាចចូលប្រឡងបានគ្រប់គ្នា
ដោយគ្រាន់តែផ្ញើរូបថត១សន្លឹក ឬ ៣សន្លឹក
ដែលឆ្លុះបញ្ចាំងអំពីផលប៉ះពាល់អវិជ្ជមានដល់សង្គម
ទៅកាន់អង្គការតម្លាភាពតាមរយៈអ៊ីមែល ឬយកទៅផ្ទាល់ក៏បាន។
លោកបញ្ជាក់អំពីលក្ខណៈគុណភាពរូបថតដែលត្រូវដាក់ប្រឡងនោះថា
មានលក្ខខណ្ឌបីសំខាន់ គឺសិល្បៈ ការច្នៃប្រឌិតរូប និងគុណភាពរូប៖ «លក្ខខណ្ឌ
សំខាន់ៗក្នុងការប្រកួតប្រជែងហ្នឹង ទី១
គឺទាក់ទងខ្លឹមសារនៃរូបភាពហ្នឹង
ថាតើរូបភាពហ្នឹងឆ្លុះបញ្ចាំងសាធារណជនឲ្យគាត់ឃើញរូបភាព
តើគាត់អាចស្រមៃឃើញជាសិល្បៈហ្នឹង
តើគាត់អាចឆ្លុះបញ្ចាំងអំពើពុករលួយនៅកម្ពុជា ឬអត់? ទី២
ពេលប្រជាពលរដ្ឋសាមញ្ញមើលទៅ តើគាត់ចាប់អារម្មណ៍ដែរទេ។ ទី២ហ្នឹង
យើងមើលទៅលើភាពច្នៃប្រឌិតរបស់រូបភាពហ្នឹង
តើរូបភាពហ្នឹងអាចធ្វើឲ្យមានការចាប់អារម្មណ៍ដូចម្ដេច
បើសិនជាប្រជាពលរដ្ឋសាមញ្ញអាចឃើញរូបហ្នឹង
ទៅគាត់អាចចាប់អារម្មណ៍មើលភ្លាមៗទេ។ ទី៣
គឺគុណភាពហ្នឹងរូបភាពហ្នឹងតែម្ដង ថាតើរូបហ្នឹងទាក់ទងពណ៌
បេកក្រោន (Background) នៃរូបភាពហ្នឹង ទាក់ទងអត្ថន័យផ្សេងៗ
រូបភាពហ្នឹង តើអាចឆ្លុះបញ្ចាំងគុណភាពល្អជាងគេ»។
លោក ប៉ិច ពិសី បញ្ជាក់បន្ថែមអំពីគោលបំណងនៃការប្រកួតប្រជែង
និងគុណភាពរូបភាពដែលត្រូវដាក់ប្រឡងថា មាន ៣ចំណុចទៀត គឺទី១
រូបភាពនេះឆ្លុះបញ្ចាំងអំពីប្រព័ន្ធអភិបាលកិច្ចល្អរបស់កម្ពុជា
ទៅនឹងអំពើពុករលួយ ដើម្បីឲ្យអង្គការតម្លាភាពកម្ពុជា
យកទៅដាក់ជាគម្រោងរបាយការណ៍ស្រាវជ្រាវមួយ
ទាក់ទងនឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ។ ទី២
ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការលើកស្ទួយ
សុចរិតភាព
និងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការចូលរួមនៃការប្រកួត
ប្រជែងនេះ និងទី៣
គឺដើម្បីបង្ហាញខ្លឹមសារនៃអំពើពុករលួយតាមរយៈរូបភាព
ពិសេសផលប៉ះពាល់នៃអំពើពុករលួយតាមរយៈរូបភាព។
លោកថា ជ័យលាភីទី១ នឹងទទួលបានម៉ាស៊ីនថតរូបឌីជីថលមួយគ្រឿង
ហើយជ័យលាភីទី២ និងទី៣
នឹងទទួលបានវគ្គបណ្ដុះបណ្ដាលខ្លីអំពីជំនាញថតរូប
ដែលបង្រៀនដោយក្រុមអ្នកថតរូបបរទេសឈ្មោះថា រួមខឡិកធីវ (RUOM
Collective)៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment