ផ្ទុយទៅវិញ បែរជាមានយុវវ័យមួយចំនួនគិតថា
មិនហ៊ានជិះទៅណានៅថ្ងៃទី១៤ កុម្ភៈនេះទេ ខ្លាចគេមើលមកគិតថា
ពួកគេទៅធ្វើអ្វីផ្តេសផ្តាសនៅថ្ងៃនោះ។
ទោះមិនបានទៅធ្វើអ្វីមិនល្អក៏ដោយ
តែបើសិនជាជិះឌុបគ្នាស្និតស្នាល
ដើរលេងនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ច្បាស់ជាគេគិតមកថា
អាចនឹងធ្វើអ្វីផ្ដេសផ្ដាសជាមិនខានឡើយនៅថ្ងៃនោះ។
ដោយសារតែយល់ឃើញបែបនេះហើយ ទើបកញ្ញា ផាន់ ភាវី អាយុ២៤ឆ្នាំ
និស្សិតឆ្នាំទី៤ ជំនាញគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា
បាននិយាយថា៖ “ខ្ញុំមិនចង់ជិះម៉ូតូទៅណាជាមួយគ្នាទេ
នៅថ្ងៃទី១៤ កុម្ភៈ ព្រោះមិនចង់ឲ្យមានគេមើលមកថា
ពួកខ្ញុំនាំគ្នាទៅធ្វើអ្វីហួសហេតុ“។
បន្ថែមពីលើហេតុផលមួយនេះ កញ្ញា ព្រំ សុជាតា អាយុ១៨ឆ្នាំ
ជាសិស្សនៃវិទ្យាល័យផ្សារដើមថ្កូវ បានលើកឡើងថា៖
“ទោះបីជាយើងមិនធ្វើអ្វីឲ្យជ្រុលជ្រួសមែន
តែនៅពេលដែលទៅដើរលេងជាមួយសង្សារនៅថ្ងៃ១៤ កុម្ភៈ
ខ្ញុំមានអារម្មណ៍ថា ដូចជារអៀសខ្លួនណាស់។ ហេតុដូចនេះហើយ ទើបខ្ញុំសម្រេចចិត្តថា នឹងមិនចេញទៅដើរលេងជាមួយសង្សារទេ នៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ”។
ទោះបីជាយ៉ាងណា យុវជន ហេង វឌ្ឍនៈ អាយុ២៣ឆ្នាំ
និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
បានបញ្ចេញទស្សនៈផ្ទុយពីនេះថា៖ “ខ្ញុំទទួលស្គាល់ថា
នៅថ្ងៃទី១៤ កុម្ភៈ
មានយុវវ័យមួយចំនួនបាននាំគ្នាទៅធ្វើអ្វីហួសហេតុ
ដូចដែលគេគិតមែន។ អ្នកខ្លះសុខចិត្តលះបង់ខ្លួនប្រាណ ដោយសារតែកាដូបន្តិចបន្តួច”។
វឌ្ឍនៈ បានបន្ថែមទៀតថា៖ ”បើសិនជាគ្រាន់តែដើរលេង
ឌុបគ្នាទៅញ៉ាំអីបន្តិចបន្តួចជាមួយសង្សារ
ដូចជាគ្មានបញ្ហាអ្វីនោះទេ ព្រោះថ្ងៃនោះ គឺជាថ្ងៃដែលពិសេស
ថ្ងៃនៃក្តីស្រលាញ់”។
ចំណែកឯយុវជន សៀក មករា អាយុ២៤ឆ្នាំ
ជានិស្សិតទើបបញ្ចប់ឆ្នាំទី៤ ជំនាញព័ត៌មានវិទ្យា
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖
“ទោះបីជាចង់ឌុបសង្សារទៅដើរលេងនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នោះ
ក៏មិនកើតដែរ ព្រោះប៉ាម៉ាក់គេមិនឲ្យដើរលេងចេញក្រៅទេ
ខ្លាចកូនគេទៅធ្វើអ្វីជ្រុលជ្រួស”៕
ប្រភព សប្បាយ
2/11/2014 09:01:00 AM
Unknown
ចំណាត់ក្រុមៈ
0 comments:
Post a Comment