Sunday, December 8, 2013

លោក​ស្រី​ យីង​ឡាក់​ សីុ​ណា​វា៉ត្រា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ស្រី​ យីង​ឡាក់​ ស៊ី​ណា​វ៉ាត្រា​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៨​ ធ្នូ​ ថា​ លោក​ស្រី​ត្រៀម​ខ្លួន​លា​លែង​ចេញ​ពី​តំណែង​ឬ​រំលាយ​សភា​ ដើម្បី​បញ្ចប់​វិបត្តិ​នយោ​បាយ​បច្ចុ​ប្បន្ន​ ។
ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​ យីង​ឡាក់​ គូស​បញ្ជាក់​ថា​ កា​រ​បោះ​ឆ្នោត​មួយ​ត្រូវ​ធ្វើ​រយៈ​ពេល​៦០​ថ្ងៃ​ ក្រោយ​រំលាយ​សភា​ ។ លោក​ស្រី​បន្ត​ថា​ លោក​ស្រី​ពុំ​ចង់​ឃើញ​បណ្តា​គណ​បក្ស​ធ្វើ​ពហិ​ការ​ចំពោះ​ការ​បោះ​ឆ្នោត​ឬ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោ​ធា​ មួយ​ដូច​កាល​ពី​ឆ្នាំ​២០០៦​ឡើយ​ ។ លោក​ស្រី​ព្រមាន​ថា​ ប្រសិន​បើ​ពួក​បាតុ​ករ​ប្រឆាំង​រដ្ឋា​ភិបាល​បដិ​សេធ​សំណើនេះ​ នោះ​ភាព​ទ័ល​ច្រក​នយោ​បាយ​នឹង​នៅ​មាន​យូរ​ត​ទៅ​ទៀត​
កាល​ពី​ថ្ងៃ​ទី​៧​ ធ្នូ​ លោក​ស្រី​ យីង​ឡាក់​ ​អះអាង​​ជា​ថ្មី​ថា​ លោក​ស្រី​នៅ​តែ​បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរ​ចា​ជាមួយ​មេ​​ខ្លោង​ធ្វើ​បាតុ​កម្ម​ លោក​ស៊ូ​ថេប​ ធឿក​ស៊ូ​បាន់​ ក៏​ប៉ុន្តែ​លោក​ស៊ូថេប​ អះ​អាង​​ នា​ពេល​មុន​នេះ​ថា​ ទាំង​ការ​លា​លែង​របស់​លោក​ស្រី​ យីង​ឡាក់​ ទាំង​ការ​រំលាយ​សភា​ នឹង​មិន​បញ្ចប់​បាតុ​កម្ម​ឡើយ​ ។ លោក​បាន​ស្នើ​ឱ្យ​បង្កើត​ក្រុម​ប្រឹក្សា​ប្រជា​ជន​មួយ​ដើម្បី​ដឹក​នាំ​ប្រទេស​ ក៏​ប៉ុន្តែ​លោក​ស្រី​ យីង​ឡាក់​ ចាត់​ទុក​សំណើ​នេះ​ថា​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​ ។ កាល​ពី​យប់​ថ្ងៃ​ទី​៦​ ធ្នូ​ លោក​ ស៊ូ​ ថេប​ បាន​អំពាវ​នាវ​ដល់​ពល​រដ្ឋ​ថៃ​ឱ្យ​ចូល​រួម​នា​ថ្ងៃ​ទី​៩​ ធ្នូ​ ក្នុង​ការ​ប្រមូល​ផ្តុំ​មនុស្ស​យា៉ង​ធំ​បំផុត​មួយ​ ដែល​លោក​ហៅ​ថា​ ជា​ការ​ប្រឈម​មុខ​ចុង​ក្រោយ​ជាមួយ​រដ្ឋា​ភិបាល​ ។ ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​ ត្រូវ​ដាក់​ពង្រាយ​នា​ថ្ងៃ​ទី​៩​ ធ្នូ​ ៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks