បាងកក៖ កិច្ចប្រជុំបក្ស ប្រជាធិបតេយ្យ ដែលដឹកនាំ លោក អាប់ភីស៊ីត បានសម្រេចជាឯកច្ឆ័ន្ទ ដោយសមាជិកបក្សទាំងអស់ បានលាលែងចេញ ពីសមាជិកាអ្នកតំណាងរាស្រ្ត ដើម្បីប្រឆាំងនឹងរបប ថាក់ស៊ីន។
យោងតាមគេទំព័រ INN របស់ថៃ នៅថ្ងៃ អាទិត្យ ទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា នៅក្នុងកិច្ចប្រជុំសមាជិកបក្ស ប្រជាធិបតេយ្យ (បក្សប្រឆាំងថៃ) ដែលមានលោក អាប់ភីស៊ីត វេចាជីវ៉ា ជាប្រធានបក្ស មានការឯកភាព ដោយសំឡេងឯកច្ឆ័ន្ទ លាលែងពីតំណាង សមាជិកអ្នកតំណាង រាស្រ្តបក្សប្រឆាំង សរុបទាំងអស់ ១២៣ រូប ដែលមានសពលភាព ចាប់ពីថ្ងៃនេះ តទៅ។
មន្ត្រីជាន់ខ្ពស់បក្សថៃមួយរូប បានថ្លែង ការលែងលាលែង ពីសមាជិកអ្នកតំណាង បក្សប្រឆាំងទាំងអស់គ្នា ខាងលើនេះ គឺជាបង្ហាញឲ្យពីភាពមិន ស្របច្បាប់របស់រដ្ឋាភិបាល ដែលដឹកនាំដោយ លោស្រី យីងឡាក់ ស៊ីណាវ៉ាត់ ជាពិសេសគឺប្រឆាំងរបប ដ៏ខ្មៅងងឹតរបស់ថាក់ស៊ីន ព្រោះកន្លងមុនសមាជិកសភា បក្សប្រឆាំង បានធ្វើជំទាស់រាល់នយោបាយ របស់រដ្ឋាភិបាល ដែលមានការជាប់ព័ន្ធ អំពើពុករលួយនៅក្នុងសង្គម ប៉ុន្តែមិនសម្រេច ទើប
ឈានដល់ការសម្រេចចិត្ត លាលែងពីតំណែងទាំងអស់គ្នា ជាការបញ្ជាក់ថារដ្ឋាភិបាលមួយនេះ គ្មានភាពត្រឹមត្រូវតាមផ្លូវច្បាប់៕
ប្រភព ដើមអំពិល
0 comments:
Post a Comment