រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រលប់មកពីផឹកស៊ីជាមួយមិត្តដើរតាមផ្លូវឃើញរថយន្តកូរ៉េ ១គ្រឿង កំពុងបើកបរ ក៏រត់តោងឡើង បណ្តាលឲ្យធ្លាក់មកវិញបាក់ជើងទាំងពីរ និងបាក់.កស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី០៧ ធ្នូ ២០១៣ នៅចំណុចផ្លូវនតប្រ៊ីត កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។យុវជនដែលស្លាប់ខាងលើមានឈ្មោះ ម៉ី ភក្តី អាយុ ២២ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះទើបត្រលប់មកពីផឹកស៊ីជាមួយមិត្តភក្តិ លុះដើរមកតាមផ្លូវឃើញរថយន្តកូរ៉េ ១គ្រឿង កំពុងបើកបរ ក៏រត់តោងឡើងបណ្តាលឲ្យធ្លាក់មកដីវិញ បាក់ជើងទាំងពីរ និងបាក់.កស្លាប់ក្នុងថ្លុកឈាមភ្លាមៗ តែម្តង ចំណែករថយន្តបានបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព កោះសន្តិភាព
0 comments:
Post a Comment