ក្រៅពីចែកអាហារកញ្ចប់ និងភេសជ្ជៈ
អង្គការការពារសិទ្ធិមនុស្សលីកាដូ នឹងរៀបចំល្បែងកម្សាន្ត
និងប្រគំតន្ត្រីរាំលេងតាមបែបប្រពៃណីជូនដល់អ្នកជាប់ឃុំទៀតផង។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ
ចេញផ្សាយថ្ងៃទី៨ ធ្នូ បានឲ្យដឹងថា អ្នកទោសជាប់ពន្ធនាគារទាំងអស់
ទោះបីជាសិទ្ធិសេរីភាពរបស់ពួកគេត្រូវដកហូតក៏ដោយ
ក៏ប៉ុន្តែសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ពុំគួរបានដកហូតឡើយ
ដូចជាសិទ្ធិក្នុងការចូលរួមព្រឹត្តិការណ៍សង្គមនេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងបន្ថែមថា
នៅពេលដែលចំនួនអ្នកទោសមានការថយចុះបន្តិចក៏ដោយប្រៀបធៀបជាមួយ
ឆ្នាំមុន ប៉ុន្តែភាពណែនចង្អៀតក្នុងពន្ធនាគារ ភាពគ្មានអនាម័យ
នៅមិនមានភាពប្រែប្រួល ហើយអំពើពុករលួយបានរីករាលដាល។
អ្នកដែលជាប់ឃុំបណ្ដោះអាសន្នរង់ចាំសវនាការ
ជាញឹកញាប់ត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌលំបាកជាងអ្នកដែលត្រូវ
បានផ្ដន្ទាទោសដោយតុលាការរួចហើយ៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment