ភ្នំពេញ: មន្ត្រីនិងបុគ្គលិកគណបក្សហ្វ៊ុនស៊ីនប៉ិច
បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណបក្សជួយដោះស្រាយ
បើកប្រាក់ខែជូនពួកគាត់
ដោយមន្ត្រីនិងបុគ្គលិកមួយចំនួនបានអះអាងថាគណបក្សពុំបានបើកប្រាក់ខែ
ប្រមាណជិត១០ខែមកហើយ។
បុគ្គលិកគណបក្សហ្វ៊ុនស៊ីនប៉ិចមួយរូបសុំមិនបញ្ចញឈ្មោះ
បានប្រាប់ឲ្យដឹងថា បុគ្គលិកគណបក្សហ្វ៊ុនស៊ីនប៉ិចប្រមាណ១០០នាក់
ក្នុងនោះមានបម្រើផ្នែកផ្សេងៗពីគ្នាពុំបានទទួលប្រាក់ខែជិត១០ខែ
មកហើយនៅក្នុងឆ្នាំ២០១៣នេះ។ គណបក្សពុំបាន
បើកប្រាក់ខែជូនពួកគាត់ចាប់តាំងពីខែកុម្ភៈ
មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររហូតមកទល់បច្ចុប្បន្ន
។ថ្នាក់ដឹកនាំគណបក្ស តែងតែសន្យាម្តងថ្ងៃនេះនិងម្តងថ្ងៃនោះជាដើម។
ជាមួយគ្នា នេះបុគ្គលិកដដែលក៏បានរិះគន់ផងដែរចំពោះអ្នកកាន់ថវិកាថា
នៅរាល់ពេលបើកលុយម្តងៗគេតែងតែកាត់លុយបុគ្គលិកម្នាក់ៗមួយម៉ឺនរៀល
ហើយថ្នាក់ដឹកនាំ ពុំដែលចាត់វិធានការជុំវិញករណីនេះទេ។
បុគ្គលិកនិងជាមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិច
មួយរូបផ្សេងទៀតដែលស្នើមិនបញ្ចេញឈ្មោះដែរ
បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា
ពួកគាត់ពុំបានទទួលប្រាក់ខែអស់ជាច្រើនខែមកហើយ
ដោយបុគ្គលិករូបនេះបានសំណូមពរផងដែរដល់ថ្នាក់ដឹកនាំគណបក្សឲ្យជួយ
ដោះស្រាយប្រាក់ដែលជំពាក់ជូនពួក
។បច្ចុប្បន្នពួកគាត់មានជីវភាពខ្វះខាត
ហើយតែងតែខ្ចីប្រាក់គេដើម្បីយកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដោយ
រំពឹងថា ថ្នាក់ដឹកនាំគណបក្ស នឹងជួយធ្វើការដោះស្រាយ
ឲ្យបានឆាប់ៗនាពេលខាងមុខ។
ក្រុមបុគ្គលិកគណបក្សរាជានិយមមួយនេះបានព្រមានថា
បើសិនជាថ្នាក់ដឹកនាំគណបក្សហ្វ៊ុន ស៊ិនប៉ិច នៅតែព្រងើយកន្តើយ
ពុំព្រមបើកប្រាកខែ ឲ្យពួកគាត់មានចំនួនជិត១០ខែឲ្យទេនោះ
គឺពួកគាត់នឹងប្រមួលផ្តុំគ្នាតវ៉ា នៅពីមុខផ្ទះលោកញឹក ប៊ុន ឆៃ
និងទៅតវ៉ានៅមុខដំណាក់របស់សម្តេចព្រះរាជបុត្រី
ដើម្បីឲ្យព្រះអង្គជួយអន្តរាគមន៏បើកប្រាកខែឲ្យពួកគាត់។
លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ីនប៉ិច ពុំអាចទាក់ទងសុំការបំភ្លឺបានទេ។
សូមបញ្ជាក់ថា៖បុគ្គលិកនិងជាមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិចបាន
ឲ្យដឹងដែរថាបុគ្គលិកប្រមាណ១០០នាក់ ដែលបម្រផ្នែកផ្សេងៗពីគ្នា
នៅទីស្នាក់ការកណ្តាល គណបក្ស
មួយចំនួនទទួលបានប្រាក់ខែចន្លោះពី៦០ទៅ១០០ដុល្លារតែប៉ុណ្ណោះ៕
ប្រភព CEN
0 comments:
Post a Comment