ខេត្តក្រចេះ ៖ អាជ្ញាធរឃុំគោលាប់
ស្រុកចិត្របុរី
នៅតែបន្ត ធ្វើការស្រាវជ្រាវ ស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសម្នាក់
ក្រោយពី ប្រជាពលរដ្ឋប្រទះឃើញ ក្មេងប្រុសរូបនេះ បានដើរវង្វេងក្នុង
ព្រៃជ្រៅតែម្នាក់ឯង នៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ កុមារារូបនេះ ត្រូវអ្នកភូមិសន្និដ្ឋានថា
ជាកូនរបស់បងប្អូន ជនជាតិភាគតិច មានអាយុជាង៣ឆ្នាំ
សម្បុរសណ្តែកបាយ និង មិនសូវចេះនិយាយភាសាខ្មែរទេ ។
បុរសឈ្មោះ ប៊ុន ធឿន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំគោលាប់ ស្រុកចិត្របុរីបាននិយាយរៀបរាប់ថា កាលវេលាម៉ោង២រសៀលថ្ងៃទី២៨ វិច្ឆិកា ខណៈដែលរូបគាត់កំពុងតែបររទេះដឹកអុសវង្វេងព្រៃដូចគ្នា ក៏បានប្រទះឃើញក្មេងប្រុសរូបនេះដើរតាមពីក្រោយរទេះរបស់គាត់រហូត ។ ក្រោយពីដឹងថា ក្មេងប្រុសរូបនេះវង្វេងព្រៃ គាត់បានឱ្យបាយហូបរួចក៏បាននាំគេជិះរទេះទៅភូមិ និងទៅតាមចម្ការ ហើយស្រែកសួរគេឯងដើម្បីរកឪពុកម្តាយរបស់គេ ។
ប្រភពៈ កោះសន្តិភាព

លោកប៊ុន ធឿន បាននិយាយទៀតថា
ក្រោយពីនាំក្មេងប្រុសរូបនេះស្វែងរកឱពុកម្តាយមិនឃើញ
រូបគាត់ក៏បានដឹកក្មេងនេះតាមរទេះដឹកអុសនាំមកផ្ទះរបស់ខ្លួននៅ
ឃុំគោលាប់ ស្រុកចិត្របុរី
និងបានរាយការណ៍ទៅអាជ្ញាធរឃុំដើម្បីមានវិធានការ
។ជាមួយនឹងការសាកសួរពីសំណាក់អាជ្ញាធរឃុំដើម្បីសួររកឈ្មោះឪពុក
ម្តាយ កុមារារូបនេះមិនសូវចេះនិយាយស្តីជាភាសាខ្មែរទេ
ហើយអ្នកភូមិសន្និដ្ឋានថា
ជាកូនរបស់បងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងព្រៃ
និងបានវង្វេងឪពុកម្តាយ ។
រហូតមកទល់ពេលនេះ
គឺមានរយៈពេល២ថ្ងៃមកហើយដែលអាជ្ញាធរឃុំគោលាប់
ស្រុកចិត្របុរីនៅតែបន្តការស្វែងរកឪពុកម្តាយរបស់កុមារារូបនេះ
ខណៈដែលបច្ចុប្បន្នកុមារារូបនេះត្រូវបានអ្នកភូមិនាំមកស្នាក់នៅ
បណ្តោះអាសន្ននៅភូមិទួលអំពិល ឃុំគោលាប់ ស្រុកចិត្របុរី ។
ប្រភពៈ កោះសន្តិភាព
0 comments:
Post a Comment