Monday, December 23, 2013

បាងកក៖ លោក ស៊ូ​ថេប ថង​ស៊ូ​បាន ដែលជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ដែល ពេលនេះ​កំពុងតែ​ធ្លាក់ចុះ​ប្រជាប្រិយ​នោះបាន​ខិតខំ​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​សម្រាប់​យុទ្ធនា​ការ​ផ្ដួលរំលំ​រដ្ឋ​ភិ​បាលខណៈ​លោកស្រី យី​ង​ឡាក់ បាន​សម្តែង​ភាពក្លាហាន​ហ៊ាន​ធ្វើ​អ្វី​សព្វ​យ៉ាង ជា​ពិ​សេស​តាម​ព្រះមហាក្សត្រ​។ 
​លោក​ស៊ូ ថេប បាន​អញ្ជើញ​បណ្ដា មន្ដ្រី​ការបរទេស​ដែលមាន​វត្ដ​មាន​ក្នុង ក្រុង​បាងកក​ដើម្បី​ត្រួត​ពិនិត្យ​​​សង្កេត ការណ៍​ទៅលើ​ទីតាំង​ដែល​ក្រុម​របស់ លោក​ធ្វើបាតុកម្ម ក៏ដូចជា​ការមិនគាំទ្រ ដល់​ការបោះឆ្នោត​នាពេលខាងមុខ​។​ចំណែក មន្ដ្រី​រដ្ឋទូត​ជាច្រើន​ដែល មាន​វត្ដ​មាននៅ​ទីក្រុង​បាងកក​បាន ប្រកាសថា ទូត​របស់ខ្លួន​មិនបាន​បញ្ជូន តំណាង​ទៅ​ចូលរួម​ជាមួយ​លោក​ស៊ូ​ថេប​នោះឡើយ ។  
​លោក​ស៊ូ​ថេប ស្វែងរក​ការ គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​បានបង្ហាញ​ថា ការគាំទ្រ​ពី​ស្ថាប័ន​សំខាន់ៗ នៅក្នុង​ស្រុក​ដូចជា​មិនមាន​ទៀតឡើយខណៈដែល​ក្រុម​យោធា​ដែលមាន​ឥទ្ធិពល​បំផុតក៏​ច្រាន​​​ចោល​​​​​​គម្រោង​របស់ លោក​ដែរ​ដោយ​ឈរ​ជា​អាជ្ញាកណ្ដាល​។យោធា​ថៃ​មានការធុញទ្រាន់​នឿយ​ណា​យ​​​​​ជ្រៀតជ្រែកក្នុង​ឆាកនយោបាយ​ដោយ​កន្លងមកយោធា​ចូលរួម​ធ្វើ​រដ្ឋប្រហារ​១៨​លើក មក​ហើយ​​​​តាំងពី​ឆ្នាំ​១៩៣២ ។ ដូច្នេះ​បើ នៅតែ​ធ្វើ​រដ្ឋប្រហារ​វិបត្ដិ​នឹង​នៅតែ​បន្ដ​។ ​លើស​​ពី​នេះទៅទៀត ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ សុទ្ធសឹងតែ​បាន គាំទ្រ​គោលនយោបាយ​បោះឆ្នោត​ជាថ្មី របស់លោក​ស្រី​យី​ង​ឡាក់​។ សូម្បីតែ​បក្សប្រឆាំង​គណបក្ស​ប្រជា​ធិ ប​តេ​យ្យ​ក៏​នឹងចូលរួម​បោះឆ្នោត​តាម ការ​ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ បានធ្វើឱ្យ​លោក​ស៊ូ​ថេប កាន់តែ​ឯកោ រសើប​ឆ្អឹងខ្នង ស្វែងរក​ការគាំទ្រ​ពី​អន្ដរជាតិ​វិញ​ម្ដង ។​
​កន្លងមក លោក​ស៊ូ​ថេប ថង​ស៊ូ​បាន បានប្រកាសថា នឹង​រៀបចំ​មហា​បាតុកម្ម​ថ្មី​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ថ្ងៃអាទិត្យ​ទី ២២ ខែធ្នូ ឆ្នាំ​២០១៣ បង្ខំ​ឱ្យ​លោកស្រី យី​ង​ឡាក់​លាលែង​ពី​តំណែង​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ដល់​គណៈកម្មការ​ប្រជាជន ។ លោក សូ​ថេប បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថៃ ទាំងមូល ចូលរួម​នូវ​មហា​បាតុកម្ម​នា ពេលខាងមុខ​ឱ្យបាន​ច្រើន​បំផុត ។ 
 កាលពី​ថ្ងៃទី​១៨ ខែធ្នូ នាយករដ្ឋមន្ដ្រី យី​ង​ឡាក់ បានបញ្ជាក់​ទៀតថា តាម​រដ្ឋ ធម្មនុញ្ញ​ថៃ លោកស្រី​នៅតែ​បន្ដ​កាន់ តំណែង​ជា​នាយករដ្ឋមន្ដ្រី នៅក្នុង​រដ្ឋា​ភិ បាល​ចាំផ្ទះ រហូតដល់​នាយករដ្ឋមន្ដ្រី​ថ្មី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឡើង ។ តាម​គម្រោងការ​បោះឆ្នោត​នឹងត្រូវ​ធ្វើ ឡើង​នៅ​ថ្ងៃទី​២ កុម្ភៈ ២០១៤ តាម ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ។ 
​លោកស្រី យី​ង​ឡាក់ បាន​អំពាវនាវ ដល់​ពលរដ្ឋ​ថៃ​ទាំងមូល​ចូលរួម​ក្នុងការ បោះឆ្នោត​តាម​ពេលវេលា​ដែល​ព្រះ មហាក្សត្រ​បានកំណត់ ។ ក្នុងពេល​ជា មួយ​គ្នា​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បានប្រកាសថា រដ្ឋាភិបាលចាំផ្ទះ​បាន អនុម័ត​មូលនិធិ​មានតម្លៃ ៣,៨​ពាន់ លាន​បាត ស្មើ ១១៨,៦​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​ផងដែរ​៕​
 20v1
20v2
 
 
 
 
 

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks