នៅឆ្នាំ ២០១៤ខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់
ដែលរស់នៅ រាជធានីភ្នំពេញ
អាចធ្វើស្លាកលេខម៉ូតូ របស់ខ្លួនបាន នៅតាមសាលាខណ្ឌ
ដែលខ្លួនរស់នៅ។ ការធ្វើស្លាកលេខនេះ
គឺត្រូវធ្វើ នៅការិយាល័យ ច្រកចេញចូល តែ មួយ
របស់ខណ្ឌ ដោយមិនចាំបាច់ ទៅធ្វើនៅ មន្ទីរសាធារណការ
និងដឹកជញ្ជូន រាជធានីភ្នំពេញ ដូចមុនទៀតនោះទេ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរឲ្យប្រជាពលរដ្ឋ
ដែលរស់នៅរាជធានីភ្នំពេញ អាចទៅស្លាកលេខម៉ូតូ
នៅការិយាល័យច្រកចេញចូល តែមួយរបស់សាលាខណ្ឌ ត្រូវបានគេមើលឃើញថា
បានធ្វើឡើងបន្ទាប់ពីមន្ទីរសាធារណៈការ
និងដឹកជញ្ជូនរាជធានីភ្នំពេញ
បានផ្លាស់ប្តូរទីតាំងពីម្តុំបុរីកីឡា
ទៅតាំងនៅទល់មុខវត្តព្រែកលាប នាផ្លូវជាតិលេខ៦អា ក្នុងរាជធានី
ភ្នំពេញ៕
ប្រភពៈ SKD168
12/07/2013 04:47:00 PM
Sam
ចំណាត់ក្រុមៈ
0 comments:
Post a Comment