ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១
និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ធ្នូ ២០១៣
លើដងផ្លូវជាតិលេខ៥៧ក្បែរចំណតរថយន្តថ្មីក្នុងភូមិអូរតាពុកលើ
សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
អ្នកបើកបររថយន្តត្រូវគេស្គាល់ឈ្មោះប៊ឹង
ចាន់ធូ ភេទប្រុស អាយុ៣៨ឆ្នាំ ជាយោធា រស់នៅភូមិក្បាលព្រលាន
សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើករថយន្តម៉ាកកាមរីឆ្លាម
ស៊េរីឆ្នាំ១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២H៩១១៦
រងការខូចខាតផ្នែកខាងមុខទាំងស្រុង បែកពោងការពារចំនួន២
បែកកង់មុខខាងឆ្វេង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជើងគោកនៃ
អធិការដ្ឋានក្រុងប៉ៃលិនបានធ្វើការវាស់វែង
និងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ប្រភពៈ កោះសន្តិភាព
12/02/2013 05:34:00 PM
Unknown
ចំណាត់ក្រុមៈ
0 comments:
Post a Comment