ខេត្តបន្ទាយមានជ័យ ៖
ប្រជាពលរដ្ឋសរុបចំនួន៥៣០គ្រួសារនៅក្នុងស្រុកចំនួន២ដែលរងគ្រោះ
ដោយទឹកជំនន់ បានទទួលអំណោយពីក្រុមជំនុំមេតូឌីស្ទ
ហើយពិធីចែកអំណោយក៏បានប្រារព្ធនៅ២កន្លែងផ្សេងគ្នាដែរ។
នៅស្រុកមង្គលបុរី
ពិធីចែកអំណោយបានប្រារព្ធធ្វើនៅសាលាបឋមសិក្សាបឹងត្រស់ដែលមាន
ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីភូមិបឹងត្រស់ ឃុំចំណោម ។
ចំណែកនៅក្រុងសិរីសោភ័ណពិធីចែកអំណោយបាន
ប្រារព្ធធ្វើនៅព្រះវិហារគ្រិស្តក្នុងសង្កាត់ម្កាក់
ដោយមានប្រជាពលរដ្ឋចំនួន៣៣០គ្រួសារមកពី៣ភូមិ គឺភូមិបែកចាន
ភូមិគោកលៀប និងភូមិក្បាលស្ពាន សង្កាត់ម្កាក់ ។
ពិធីចែកអំណោយទាំង២កន្លែងនេះប្រារព្ធធ្វើ
ជាបន្តបន្ទាប់គ្នាក្រោមអធិបតីភាពលោកអ៊ុំ រាត្រី អភិបាលរងខេត្ត
និងជាតំណាងលោកគោស៊ុំ សារឿត អភិបាលខេត្ត
ដោយមានការចូលរួមពីលោកយឹន យឿន ប្រធានមន្ទីរធម្មការ
និងសាសនាខេត្ត លោកស្រីចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ
លោកប្រធានភូមិភាគ៣ប្រចាំតំបន់៤
លោកប្រធានគណៈកម្មាធិការគ្រិស្ទានខេត្ត
លោកនាយកសាលាមេតូឌីស្ទកម្ពុជា ព្រមទាំងលោកប្រធានតំបន់បន្ទាយមានជ័យ
។
លោកគឹម វិវឌ្ឍន៍ ប្រធានភូមិភាគ៣ ប្រចាំតំបន់៤
បានថ្លែងថា ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣
នេះបានជួបគ្រោះមហន្តរាយដោយទឹកជំនន់ និយាយជារួម
និងនិយាយដោយឡែកក្នុងខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋបានរងគ្រោះដោយទឹកជំនន់ ។
ប្រភពៈ កោះសន្តិភាព
0 comments:
Post a Comment